• RSS
  • Email
  • Follow us
  • Become a fan
  • TOp cat Nav1
  • TOp cat Nav1
  • Top cat Nav1

sonita brak

SpicyTricks

  • Cat Nav
    • Sub cat Nav1
    • Sub Cat Nav2
  • cat Nav
  • cat Nav
  • cat Nav
យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌ យុវជន គង់ រ៉ៃយ៉ា ដែលជាប់ចោទទាក់ទងនឹងការប៉ុនប៉ងធ្វើ «បដិវត្តពណ៌» នោះបានមានសេរីភាពវិញហើយនៅថ្ងៃពុធនេះ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាអស់រយៈពេល១៨ខែរួចមក។ និយាយដោយរំភើបចិត្ត ថែមទាំងរលីងរលោងទឹកភែ្នកផង គង់ រ៉ៃយ៉ា និយាយថា លោកអរគុណដែលរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធធនាគារ ដែលធ្វើឲ្យលោកស្ទើរតែផ្លាស់ប្តូរទាំងស្រុង។ រ៉ៃយ៉ា បន្តថា នៅក្នុងពន្ធធនាគារមួយឆ្នាំកន្លះ លោកស្វែងយល់បានច្រើននិងទទួលបានបទពិសោធន៍​ទាំងជូរចត់ផង។ រ៉ៃយ៉ា បន្ថែមថា លោកសោកស្តាយដែលអស់លោកធំៗក្នុងរដ្ឋាភិបាល តុលាការ ដែលលោកថា ចង់បំផ្លាញទឹកចិត្តយុវជន។ ប៉ុន្តែលោកនឹងបន្តសកម្មភាព មិនរាថយឡើយ។ យុវជន គង់ រ៉ៃយ៉ា គឺ​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៥ ក្រោយ​ពី​យុវជន​រូប​នោះ បាន​បង្ហោះ​សារ​ប​ដិ​វត្ត​​ពណ៌​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុករបស់ខ្លួន។ ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ សម្រេច​​ផ្ដន្ទាទោស​​ គង់ រ៉ៃយ៉ា ឱ្យ​ជាប់​ពន្ធនាគារ១៨​ខែ ចោទពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​រំខាន​ដល់​សន្តិសុខ​សង្គម ។ ប៉ុន្តែមានការលើកឡើងថាអ្វីដែលយុវជន គង់ រ៉ៃយ៉ា បានផ្សាយលើ Facebook នោះ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ៕
Newer Posts Home
  • Recent Posts
  • Feature Posts
  • Comments

Archive

  • 2017 (1)

Catwidget1

Catwidget2

Catwidget3

Catwidget4

sonita brak © 2011. All rights reserved. Designed by SpicyTricks